ច្បាប់សហព័ន្ធហាមឃាត់មិនឲ្យមានការបំភិតបំភ័យ ឬការសងសឹកប្រភេទណាក៏ដោយ សំរាប់ការដាក់បណ្តឹងត្អូញត្អែរនេះ ។
បញ្ហាណាមួយដែលមិនមានទាក់ទងនឹងការរើសអើងដោយមកពីពូជសាសន៍, ពណ៌សម្បុរ, សញ្ជាតិដើម, ភេទ, អាយុ, ពិការភាព ឬកំរិតប្រាក់ចំណូល នឹងត្រូវ គេបញ្ជូនទៅកាន់ក្រសួង ឬទីភ្នាក់ងារសមរម្យសំរាប់ដំណោះស្រាយ ។
អ្នកសម្របសម្រួលផ្នែកច្បាប់ជំពូក Title VI របស់ម៉េត្រូ នឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីដោះស្រាយបណ្តឹងត្អូញត្អែរ។ អ្នកសម្របសម្រួលច្បាប់ជំពូក Title VI នឹងដាក់ពេលណាត់ជួបសំរាប់ធ្វើសម្ភាសន៍ដំបូងជាមួយជនទាំងឡាយដែលពាក់ព័ន្ធដើម្បីសំរេចលើសំណើសុំបន្ធូរបន្ថយ និងពិភាក្សាអំពីជំរើសផ្សះផ្សារគ្នា ។ អ្នកសម្របសម្រួលច្បាប់ជំពូក Title VI អាចជូនយោបល់ឲ្យមានការសម្រុះសម្រួលក្រៅផ្លូវការក្នុងដំណាក់ការណាមួយនៃដំណើរការដោះស្រាយបញ្ហា ។ ការដាក់ពាក្យបណ្តឹងត្អូញត្អែរជាមួយម៉េត្រូនឹងមិននាំទៅរកការសងសំណងជាប្រាក់កាសដែលខាតបង់ តែវានឹងអនុញ្ញាតឲ្យបុគ្គលដែលប៉ះពាល់អាចពិភាក្សាបញ្ហានានាជាមួយគេហើយបង្កើតនូវដំណោះស្រាយ ។ ក្នុងករណីខ្លះៗ ទីភ្នាក់ងាររដ្ឋ ឬទីភ្នាក់ងារសហព័ន្ធអាច ទទួលយកយុត្តាធិការដើម្បីពិនិត្យសារឡើងវិញ ឬស៊ើបអង្កេតរឿងរ៉ាវនោះ ។
ជំរើសដាក់បណ្តឹង
ទោះបីជាលោកអ្នកដាក់បណ្តឹងត្អូញត្អែរជាមួយម៉េត្រូ លោកអ្នកក៏នៅមានសិទ្ធដាក់បណ្តឹងត្អូញត្អែរជាផ្លូវការជាមួយទីភ្នាក់ងាររដ្ឋដទៃៗទៀត ហើយស្វែងរកមេធាវីណាម្នាក់ដើម្បីធ្វើជាតំណាងលោកអ្នក ។ លោកអ្នកអាចដាក់បណ្តឹងត្អូញត្អែរតាមច្បាប់ជំពូក Title VI ជាមួយនឹង ៖
- អ្នកសម្របសម្រួលផ្នែកច្បាប់ជំពូក Title VI របស់ម៉េត្រូ
- ការិយាល័យសិទ្ធិពលរដ្ឋនៃក្រសួងដឹកជញ្ជូន រដ្ឋ Oregon
- ការិយាល័យអភិបាលកិច្ចផ្នែកមហាវិថីសហព័ន្ធ ឬ ការិយាល័យអភិបាលកិច្ចត្រង់ស៊ីតសហព័ន្ធ ។
- ក្រសួងដឹកជញ្ជូន U.S.
- ក្រសួងយុត្តិធម៌ U.S. ។
នីតិវិធីរបស់ម៉េត្រូ
ពេលកំរិតជនមួយរូបត្រូវតែដាក់បណ្តឹងត្អូញត្អែរមិនឲ្យលើសពី 180 ថ្ងៃប្រក្រតិទិន ក្រោយពី to ថ្ងៃនៃអំពើដែលត្រូវបានគេចោទប្រកាន់នៃការរើសអើង ឬ o ថ្ងៃដែលជនម្នាក់(ឬច្រើន) បានដឹងអំពីការចោទប្រកាន់នៃការរើសអើង ។
តំរូវការនៃពាក្យបណ្តឹងត្អូញត្អែរ ។ បណ្តឹងត្រូវតែ ៖
- ជាលាយល័ក្ខណ៍អក្សរ និងចុះហត្ថលេខា ឬត្រូវបានអះអាងដោយជនដែលដាក់បណ្តឹងត្អូញត្អែរ
- មានរួមបញ្ចូលនូវកាលបរិច្ឆេទនៃការចោទ
- ប្រកាន់នៃការរើសអើង (ថ្ងៃនៅពេលដែលជនម្នាក់(ឬច្រើន)បានដឹងពីការចោទប្រកាន់នៃការរើសអើង ថ្ងៃដែលអំពើនោះត្រូវបានបញ្ចប់ ឬថ្ងៃនៃអំពើដែលកើតឡើងចុងក្រោយបំផុត)
- ផ្តល់ការអធិប្បាយរៀបរាប់ពិស្តារអំពីបញ្ហាទាំងឡាយ រួមទាំង ឈ្មោះ និងមុខងាររបស់បុគ្គលទាំងឡាយដែលបានដឹងថាជាភាគីនៅក្នុងឧប្បត្តិហេតុ ។
ការដាក់ពាក្យបណ្តឹងត្អូញត្អែរ ផ្ញើតាម ៖
- ពាក្យបណ្តឹងនៅក្នុងវ៉ិបសៃ
- អ៊ីម៉ែលទៅ [email protected]
- ទូរសារទៅ 503-797-1797។
- ផ្ញើតាមសំបុត្រ ឬ បញ្ជូនទៅ ៖ Title VI Coordinator, Metro, 600 NE Grand Ave. Portland, OR 97232
- ដោយទូរស័ព្ទ តាមលេខ 503-797-1890
- ដោយផ្ទាល់ខ្លួន តាមអាសយដ្ឋាន 600 NE Grand Ave., Portland ។
បណ្តឹងត្អូញត្អែរដែលបានផ្ញើតាមអ៊ីម៉ែល ឬតាមទូរសារនឹងត្រូវចាត់ទុកថ្ងៃទទួលជាថ្ងៃដាក់បណ្តឹង តែសំណៅចំឡងដែលមានចុះហត្ថលេខាដើមក៏ត្រូវតែបានទទួលសំរាប់ការចាប់ផ្តើមដំណើរការផងដែរ ។បណ្តឹងត្អូញត្អែរទទួលតាមពាក្យសម្តី តាមរយៈមនុស្សផ្ទាល់ ឬតាមទូរស័ព្ទនឹងចាត់ទុកថ្ងៃទទួលជាថ្ងៃដាក់បណ្តឹង ។ បណ្តឹងត្អូញត្អែរនឹងត្រូវចំឡងជាលាយល័ក្ខណ៍អក្សរ ហើយផ្តល់ទៅឲ្យអ្នកត្អូញត្អែរសំរាប់ការពិនិត្យមើលឡើងវិញ ឬការបញ្ជាក់និងចុះហត្ថលេខា ឬការអះអាងមុនពេលគេរៀបចំដំណើរការ។
ការលុបចោលត្អូញត្អែរ ។. Tអ្នកសម្របសម្រួលផ្នែកច្បាប់ Title VI អាចលុបចោលត្អូញត្អែរ ដោយគ្មានការស៊ើបអង្កេត បើសិនជា ៖
- បណ្តឹងត្អូញត្អែរនោះមិនបានដាក់ប្តឹងក្នុងអំឡុងពេល 180- ថ្ងៃ តាមរយៈពេលកំរិត
- ពាក្យបណ្តឹងត្អូញត្អែរត្រូវដកចេញ
- អ្នកដាក់បណ្តឹងត្អូញត្អែរខកខានមិនបានផ្តល់ព័ត៌មានតាមតំរូវការ បន្ទាប់ពីត្រូវបានស្នើសុំជាប់ៗគ្នា
- អ្នកដាក់បណ្តឹងត្អូញត្អែរគឺជាជនអនាមិក ឬជនដែលដាក់បណ្តឹងត្អូញត្អែរនោះមិនអាចត្រូវរកឃើញបន្ទាប់ពីបានសាកល្បងរកជាច្រើនដង ។
ការពិនិត្យបណ្តឹងត្អូញត្អែរឡើងវិញ. នៅពេលបានទទួលបណ្តឹងត្អូញត្អែរនោះហើយ អ្នកសម្របសម្រួលផ្នែកច្បាប់ជំពូក Title VI នឹងធានាថាបណ្តឹងត្អូញត្អែរមានរួមនូវព័ត៌មានចាំបាច់ទាំងអស់ទាន់ពេល ហើយក្នុងដែនយុត្តាធិការរបស់ម៉េត្រូ ។ អ្នកសម្របសម្រួលផ្នែកច្បាប់ជំពូក Title VI ប្រហែលអាចបញ្ជូនបណ្តឹងត្អូញត្អែរទល់នឹងម៉េត្រូទៅកាន់ក្រសួងដឹកជញ្ជូនរដ្ឋ Oregon ការិយាល័យសិទិ្ធពលរដ្ឋ ដើម្បីធ្វើការស៊ើបអង្កេត ។ អ្នកសម្របសម្រួលផ្នែកច្បាប់ជំពូក Title VI នឹងពិនិត្យបណ្តឹងត្អូញត្អែរដើម្បីសំរេចមើលថាតើវាមានបញ្ចូលរាល់ព័ត៌មានចាំបាច់តំរូវសំរាប់ការទទួលយក ជាធម្មតាគឺក្នុងអំឡុងពេល 5 ថ្ងៃប្រក្រតិទិន នៃពេលទទួល ។ បើសិនជាបណ្តឹងត្អូញត្អែរនោះមិនសព្វគ្រប់ទេ អ្នកសម្របសម្រួលផ្នែកច្បាប់ជំពូក Title VI នឹងទាក់ទងមកជនដែលដាក់បណ្តឹងត្អូញត្អែរសំរាប់ព័ត៌មានបន្ថែមទៀត ។ ជនដែលដាក់បណ្តឹងត្អូញត្អែរនឹងត្រូវបានផ្តល់ពេលឲ្យ 10 ថ្ងៃប្រក្រតិទិនដើម្បីឆ្លើយតបទៅសំណើសំរាប់ការសុំព័ត៌មានបន្ថែម ។
សេចក្តីជូនដំណឹងអំពីការស៊ើបអង្កេត ។ Aក្រោយពីធ្វើការកំណត់រួចហើយ ម៉េត្រូនឹងទទួលយកបណ្តឹងត្អូញត្អែរសំរាប់ការស៊ើបអង្កេត អ្នកសម្របសម្រួលផ្នែកច្បាប់ជំពូក Title VI នឹង ៖
- ចាត់តាំងលេខសំណុំរឿង ហើយបញ្ចូលបណ្តឹងត្អូញត្អែរក្នុងបញ្ជីកាលវិភាគ មូលដ្ឋាននៃការត្អូញត្អែរ ការចោទប្រកាន់ទុក្ខទោស និងពូជសាសន៍, ព័ណ៌សម្បុរ, សញ្ជាតិដើម, ពិការភាព, អាយុ និងភេទ របស់អ្នកដើមបណ្តឹង តាមការសមស្រប
- ផ្ញើលិខិតជូនដំណឹង និងពាក្យយល់ព្រមទៅ
- ឲ្យអ្នកត្អូញត្អែរ
- បើសិនជាម៉េត្រូមិនមែនជាកម្មវត្ថុនៃបណ្តឹងត្អូញត្អែរទេ ផ្ញើលិខិតជូនដំណឹងទៅជននោះ, ក្រុមហ៊ុន ឬទីភ្នាក់ងារ បើសិនជាម៉េត្រូមិនមែនជាកម្មវត្ថុនៃបណ្តឹងត្អូញត្អែរទេ ផ្ញើលិខិតជូនដំណឹងទៅជននោះ, ក្រុមហ៊ុន ឬទីភ្នាក់ងារ
- ធ្វើការស៊ើបអង្កេតការត្អូញត្អែរក្នុងការជួយសម្រួលជាមួយនឹងការិយាល័យមេធាវីរបស់់ម៉េត្រូ និងមន្ត្រីប្រតិបត្តិការរបស់ម៉េត្រូ ។
ដំណោះស្រាយ និងការជូនដំណឹង ។ . ម៉េត្រូប៉ុនប៉ងបញ្ចប់រាល់ការស៊ើបអង្កេតបណ្តឹងត្អូញត្អែររបស់ច្បាប់ជំពូក Title VI ក្នុងរវាង 60 ថ្ងៃប្រក្រតិទិន នៃថ្ងៃទទួលបណ្តឹងត្អូញត្អែរ ។ នៅពេលបញ្ចប់ការស៊ើបអង្កេត ម៉េត្រូ នឹង ៖
- ជូនដំណឹងដល់ភាគីនូវលទ្ធផលនៃការស៊ើបអង្កេត
- ដាក់បញ្ជូនរបាយការណ៍ស៊ើបអង្កេតចុងបញ្ចប់ហើយសំណៅចំឡងនៃបណ្តឹងត្អូញត្អែរទៅឲ្យក្រសួងដឹកជញ្ជូនរដ្ឋ Oregon, ក្រសួងរដ្ឋបាលមហាវិថីសហព័ន្ឋ ឬក្រសួងរដ្ឋបាលត្រង់ស៊ិតសហព័ន្ឋ, តាមការសមរម្យ ។